៦ចំនុចខាងក្រោយ
គឺជាអត្ថប្រយោជន៍ នៃការអាន៖
១. ការរំញោចផ្លូវចិត្ត
តាមការបង្ហាញនៅលើវេបសាយមួយឈ្មោះ
LifeHack បានបង្ហាញថា
ការសិក្សាបានបង្ហាញថា
ការអានអាចជំរុញបញ្ញាស្មារតី និងពន្យឺតការរីកចម្រើន ឬអាចការពារនៃការ ភ្លេចភ្លាំង និងជំងឺវង្វេងស្មារតី, ចាប់តាំងពីការថែរក្សាខួរក្បាលរបស់អ្នកអោយសកម្ម និងចូលរួមការពារការ ចុះអន់ខ្សោយនៃខួក្បាល។
គ្រប់រាងកាយទាំងអស់ របស់មនុស្សគួរតែធ្វើលំហាត់ប្រាណ ដូចនេះខួរក្បាលក៏យើងគួរតែធ្វើអោយវាទទួលបានអ្វីមួយដែលប្រៀបដូចជាការធ្វើលំហាត់ប្រាណចឹងដែរ
ដើម្បីរក្សាភាពឈ្លាសវៃ និងមានសុខភាពខួរក្បាលល្អ ។ ចូលលេងល្បែងផ្គុំរូបភាព និងលេងហ្គេមផ្សេងៗ
ដូចជាការអុកជាដើម ដើម្បីរកឃើញនៅវិធិសាស្ត្រដើម្បីឈ្នះ ហើយជាប្រយោជន៍នៃការបណ្ដុះបណ្ដាលចំណេះដឹងមួយផ្នែកដែរ។
២. កាត់បន្ថយភាពតាន់តឹង
ក្នុងពិភពលោកនេះគ្មានអ្វីដែលបង្ហាញថា ការតានតឹងចិត្តរបស់អ្នកមានទំហំប៉ុណ្ណានោះទេ
ទាំងក្នុងការងារ,ក្នុងទំនាក់ទំនងបញ្ហាផ្ទាល់ខ្លួន ឬបញ្ហាផ្សេងទៀតរាប់មិនអស់ដែលអ្នកបានជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃនោះទេ, បញ្ហាទាំងអស់គ្រាន់តែខិតចេញឆ្ងាយមួយរយៈ នៅពេលអ្នកយកអារម្មណ៍របស់ខ្លួនអ្នកទៅដាក់ក្នុងរឿងមួយធំផ្សេងមួយទៀត។
ប្រលោមលោកដែលគេបានសរសេរ អាចដឹកនាំអ្នកទៅពិភពផ្សេងមួយទៀត ខណៈពេលដែលអ្នកចាប់ចិត្តលើអត្ថបទមួយនោះ
ដោយដាក់អារម្មណ៍របស់អ្នកជាតួអង្គក្នុងអត្ថបទនោះ, ពេលនោះហើយដែលអ្នកអនុញ្ញាតឱ្យភាពតានតឹងបង្ហូរចេញទៅហើយខាងក្រៅ
ហើយអនុញ្ញាតឱ្យអ្នកសម្រាកពីការតានតឹងចិត្ត។
៣. បន្ថែមចំណេះដឹង
អ្វីគ្រប់យ៉ាងដែលអ្នកបានអាន
វាបានបំពេញពត៌មានថ្មីៗ ទៅក្នុងខួរក្បាលរបស់អ្នក ហើយអ្នកមិនដឹងថា ពេលណាមួយដែលវាមានប្រយោជន៍សម្រាប់អោយអ្នកប្រើប្រាស់វានោះទេ។
ចំនេះដឹងបន្ថែមដែលអ្នកមាន ជាគន្លឹះមួយដ៏ល្អហើយប្រសើជាងមុនទៅទៀត
ព្រោះយើងអាចប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលអ្នកនឹងមិនធ្លាប់ជួបប្រទះ។
លើសពីនេះទៀត
ការអានជាអាហារបន្ថែមសម្រាប់ការគិតរបស់អ្នក។
ទោះបីជាអ្នកស្ថិតនៅកាលៈទេសៈណាក៏ដោយ ចូរអ្នកចងចាំថា អ្នកអាចនឹងបាត់បង់អ្វីផ្សេងទៀតដូចជា
អ្នកបាត់បង់ការងារ ទ្រព្យសម្បត្ដិផ្ទាល់របស់អ្នក
លុយកាក់របស់អ្នក សូមបីជាសុខភាពរបស់អ្នកក៏អ្នកអាចបាត់បងដែរ លើកលែងតែម្យ៉ាង ចំណេះដឹងរបស់អ្នក
ដែលគ្មានអ្នកណាម្នាក់អាចយកពីអ្នកនោះទេ ដូចពាក្យខ្មែរមួយបាននិយាយថា
ចំនេះជាទ្រព្យជាប់ប្រាណ ។
៤. ពង្រីកវាក្យសព្ទ
(ការប្រើវោហារសព្ទ)
អ្នកប្រហែលជាបានឃើញច្រើនមកហើយ
នូវសៀវភៅដែលដាក់លក់លើទីផ្សារក្នុងប្រទេសកម្ពុជាយើង
ក្នុងនោះសៀវភៅមួយចំនួនបានបង្ហាញឱ្យយើងចេះ យល់ដឹងពីរបៀបប្រើប្រាស់ពាក្យសម្ដីរជាមួយ
មនុស្សទូទៅ មនុស្សដែលមានឋានៈខ្ពស់ជាង និងការនិយាយក្នុពិធី ឬអង្គប្រជុំអ្វីមួយ។ បើអ្នកបានអានកាន់តែច្រើន
អ្នកនឹងបានការរីកចម្រើន នៃការដឹងលឺកាន់តែខ្លាំង ហើយនៅដែលអ្នកចេះប្រើវាក្យសព្ទបានល្អហើយត្រឹមត្រូវ
នោះគេនឹងមិនជៀសរួចពីការ រង់ចាំស្ដាប់អ្វីដែលអ្នកនិយាយដល់ចប់នោះទេ
ពិសេសគេអាចអនុញ្ញាតឱ្យអ្នក ប្រើប្រាស់វាក្យសព្ទរបស់អ្នកក្នុងពីធិរបស់គេ ឬអង្គប្រជុំរបស់គេទៀតផង។
ច្បាស់ណាស់ក្នុងការបញ្ចូលពាក្យពេចន៍ ដើម្បីនិយាយអោយអ្នកនិយាយបានល្អ
ជាជំនួយដ៏អស្ចារ្យនៅក្នុងវិជ្ជាជីវៈរបស់អ្នក ហើយចំណេះដឹងក្នុងការនិយាយ អ្នកអាចទទួលបានកាន់តែខ្ពស់
ជាមួយនឹងទំនុកចិត្តដែលបានជម្រុញយ៉ាងច្រើន ទៅលើសម្ថភាពក្នុងខ្លួនអ្នក។
អ្នកធ្លាប់បានឃើញមកហើយ វាគ្មិនសឹងតែមិនដែលមានកំហុសឆ្គងក្នុងការប្រើប្រាស់ពាក្យដែលបានប្រើនៅក្នុងការធ្វើបទបង្ហាញជាសាធារណៈនោះទេ
មកពីគេបានអានសៀវភៅជាច្រើន ហើយបានអនុវត្តតាមចំនេះដឹងដែលបានមកពីការអាន។
៥. ធ្វើអោយការចងចាំប្រសើឡើង
នៅពេលដែលអ្នកបានអានសៀវភៅមួយក្បាល
អ្នកបានចងចាំនៅចំនុចខ្លះ នៃអត្ថបទក្នុងសៀវភៅនោះដូចជា ប្រវត្តិរបស់ពួកគេ មហិច្ឆតា
ប្រវត្តិសាស្រ្ត និងអត្ថន័យផ្សេងៗទៀត។
វាជាការសំរាំងយ៉ាងល្អ ក្នុងការចងចាំរបស់អ្នក ដែលអាចចង់ចាំរឿងជាច្រើនជាមួយនឹងការប្រើប្រាស់
ឬទំនាក់ទំនងប្រចាំថ្ងៃ។ ការអានក៏អាចធ្វើអោយអ្នកអាចរំលឹកនៅចំនេះដឹងដែលបានកប់ទុកក្នុងខួរក្បាលរបស់អ្នក
ត្រូវចាំថាការអានពិតជាល្អណាស់សម្រាប់ការរំលឹកអ្វីៗដែលអ្នកបានដឹង ឬលឺ ពីមុនមក។ ការពង្រឹងចំណេះដឹងដែលមានស្រាប់
ជួយប្រមូលការចងចាំក្នុងរយៈពេលខ្លី អោយមានស្ថេរភាពល្អ។
៦. ជំនាញខ្លាំងនៃការវិភាគ
តើអ្នកធ្លាប់បានអានប្រលោមលោកអាថ៍កំបាំងមួយដែលអស្ចារ្យដែរ
ឬទេ? ហើយគិតពីអត្ថន័យដែលអាថ៍កំបាំងនោះដោយខ្លួនអ្នក មុនពេលអ្នកអានបញ្ចប់សៀវភៅដែរ
ឬទេ? ប្រសិនបើដូច្នេះ អ្នកបានដាក់អារម្មណ៍របស់អ្នកទៅលើអត្ថបទនោះហើយ ហើយអ្នកនឹងធ្វើការប្រើគំនិតវិភាគ ដែលធ្វើឱ្យអ្នកអានយ៉ាងជក់ចិត្តលើការកំណត់អត្ថន័យរបស់ប្រលោមលោកមួយនោះ។
ការអានសៀវភៅ គឺមានសារៈសំខាន់ណាស់សម្រាប់ការរៀនភាសាថ្មី
ឬបង្កើតនៅជំនាញដទៃទៀតដល់ខ្លួនរបស់អ្នកដោយមិនដឹងខ្លួន។ អ្នកដឹងទេ
នៅពេលដេលបានអានសៀវភៅមួយក្បាល ពេលនោះគឺអ្នកបានវិភាគទៅលើអត្ថន័យវាទៅហើយ។
ហើយបន្ទាប់ពីអ្នកបានអានបញ្ចប់សៀវភៅនោះ គឺអ្នកបានទទួលនៅកំរិត
នៃការវិភាគកើតនឡើងបន្តិចទៀតហើយ។
សរុបមកការអានសៀវភៅពិតជាល្អណាស់សម្រាប់ខ្លួនរបស់អ្នក។
សូមកូនខ្មែរទាំងអស់ចាប់ផ្ដើមបណ្ដុះនៅគំនិត ក្នុងការអានសៀវភៅឡើង។
អត្ថបទនេះ រៀបរៀង និងរក្សាសិទ្ធដោយ Mrr Dee
Comments