ទម្លាយរឿងពិត១០យ៉ាងគួរឲ្យភ្ញាក់ផ្អើល ក្រោមការដឹកនាំរបស់លោក កាដាហ្វី

             ប្រជាជនលីប៊ីបានចោលសាច់ស្រវាឆ្អឹងហើយមានការស្ដាយក្រោយ និងទម្លាយរឿងពិត១០យ៉ាងគួរឲ្យភ្ញាក់ផ្អើល ក្រោមការដឹកនាំរបស់លោក កាដាហ្វី  ដែលយើងមិនធ្លាប់បានដឹង>>>




                 អតីតមេដឹកនាំលីប៊ី លោកម៉ួម៉ា កាដាហ្វី (Muammar Gaddafi ) ត្រូវបានមនុស្សគ្រប់គ្នាស្គាល់ថា ជាកំពូលមេដឹកនាំដ៏មានឥទ្ធិពល និងគ្រប់គ្រងអំណាចយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។ បន្ទាប់ពីបានធ្វើបានដឹកនាំបដិវត្តន៍ដ៏ធំមួយធ្វើរដ្ឋប្រហារឡើងកាន់អំណាចកាលពីឆ្នាំ១៩៦៩មកលោកបានពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងប្រទេសលីប៊ី និងនៅស្ទើរទូទៅទាំងទ្វីបអាហ្វ្រិកអស់រយៈពេលដល់ទៅ៤១ឆ្នាំ។ យោងតាមការក្រាញអំណាចគ្រប់គ្រងប្រទេសដ៏យូររបស់លោក បានធ្វើឲ្យមហាជនស្ទើរគ្រប់គ្នាមិនពេញចិត្ដ ហើយបានហៅលោកថា ជាកំពូលជនផ្ដាច់
ការមួយរូបនៅលិប៊ី ប៉ុន្តែបើយោងតាមការបើកកកាយការពិតទាំង១០យ៉ាងនេះ នឹងធ្វើ
ឲ្យលោកអ្នកហាក់ដូចជាមិនចង់ជឿសោះ។ សូមអានទាំងអស់គ្នា៖

-១. ក្នុងរបបកាដាហ្វីមានការស្មើភាពគ្នាក្នុងសិទ្ធិលំនៅដ្ឋាន៖ នៅក្នុងសៀវភៅមួយរបស់ លោកកាដាហ្វីផ្ទាល់ឈ្មោះថា Gaddafi’s Green Bookដែល . . ត្រូវបានបោះពុម្ពឡើងកាលពីឆ្នាំ១៩៧៥បាសរសេរថាផ្ទះសំបែងមានសម្រាប់មនុស្សទាំងអស់គ្នា ដូចនេះវានឹងត្រូវបានគ្រប់គ្រង ឬបំពានដោយអ្នកណាម្នាក់ឡើយ។

– ២. សេវាកម្មអប់រំ និងសុខាភិបាលក្នុងប្រទេសលីប៊ីមិនត្រូវបានគិតថ្លៃទេ(Free)៖
ក្នុងរបបរបស់លោកកាដាហ្វី វិស័យសុខាភិបាលនិងវិស័យអប់រំត្រូវបាន . គេយកចិត្តទុកដាក់ជាខ្លាំង
ហើយវាមានការរីក ចម្រើនជាងគេបំផុតក្នុងចំណោមប្រទេសទាំងអស់នៅមជ្ឈិមបូព៌ានិងអាហ្វ្រិក។
ប្រជាជនលីប៊ីគ្រប់រូបក៏មានសិទ្ធិទទួលបានការឧបត្ថម្ភការព្យាបាលជំងឺ . . និងការអប់រំនៅក្រៅប្រទេសស្មើៗគ្នាផងដែរ។

-៣. កាដាហ្វីជាមេដឹកនាំយកចិត្តទុកដាក់គម្រោងប្រព័ន្ធធារាសាស្ត្រខ្លាំងជាងគេបំផុតក្នុងចំណោមមេដឹកនាំទាំងអស់ក្នុងពិភពលោក។ លោកបានធ្វើឲ្ប្រព័ន្ធស្រោចស្រប់ទាំងអស់នៅលីប៊ីមានភាពរីកចម្រើនយ៉ាងខ្លាំងស្ទើរទូទៅប្រទេសដែលគេហៅថា ”the eighth wonder of the world”។

-៤. សម្រាប់ការធ្វើការរកស៊ីលើវិស័យកសិកម្មត្រូវបានលើកទឹកចិត្តខ្លាំង៖ សម្រាប់ប្រជា
ជនលីប៊ីដែលមានបំណងចង់ធ្វើកសិកម្ម ពួកគេនឹងទទួលបានផ្ទះដីកសិកម្មនិងគ្រាប់ពូជគ្រប់ប្រភេទពីរដ្ឋាភិបាលដោយឥតមានបង់ថ្លៃអ្វីឡើយ។

-៥. ស្ត្រីដែលលីប៊ីដែលទើបនឹងសំរាលកូនរួចគ្រប់ៗរូប ត្រូវទទួលប្រាក់ឧបត្ថម្ភ៥,០០០ដុល្លារពីរដ្ឋ។

-៦. ការប្រើប្រាស់អគ្គិសនីនៅលីប៊ីមិនត្រូវបានគិតថ្លៃទេ(Free)

-៧. តម្លៃប្រេងសាំងក្នុងប្រទេសលីប៊ីទាបបំផុតគឺត្រឹមតែ១លីត្រ០.១៤ដុល្ល(១៤សេ ប្រហែជា៥០០រៀលប៉ុណ្ណោះ។

-៨.កាដាហ្វីពង្រឹងវិស័យអប់រំលីប៊ីស្ទើរដល់កំពូល៖កាលពីមុនរបបកាដាហ្វីប្រ.
ជាជនលីប៊ីមានតែ២៥%ប៉ុណ្ណោះដែលចេះអានអក្សរបានប៉ុន្តែ . នៅក្នុងរបបរបស់លោកមានប្រជាជនលីប៊ី៨៥%ចេះអានអក្សក្នុងនោះមាន២៥%មានសញ្ញាប័ត្រមហាវិទ្យាល័យ។

-៩. លីប៊ីមានធនាគាររដ្ឋផ្ទាល់ខ្លួន (State Bank)

-១០. កាដាហ្វីជាដឹកនាំលីប៊ីដំបូងគេដែលបានណែនាំឲ្យប្រើប្រាស់រូបិយប័ណ្ណកាក់មាស (gold dinar) ក្នុងប្រទេស និងនៅតំបន់ទាំងមូលដើម្បីគ្រប់គ្រងបម្រែ បម្រួល នៃលុយដុល្លារក្នុងទីផ្សារសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិ។លោកកាដាហ្វី ត្រូវបានគេសម្លាប់ក្នុងវ័យ៦៩ឆ្នាំ នៅក្នុងទីក្រុង ហ្ស៊ឺត (Sirte) ប្រទេសលីប៊ី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០។

        ​  ​  ​​ក្រោយពេលលោកស្លាប់ មកដល់ពេលនេះ ក្រុមគ្រួសាររបស់លោក កំពុងត្រូវរដ្ឋាភិបាលថ្មីរបស់លីប៊ីចាត់ទុកជាសត្រូវ ហើយតាមចាប់មកកាត់ទោសជាបន្តបន្ទាប់៕
                                                                                           >>ចំលង និងកែសម្រួល ដោយ MRR DEE

Comments